
ឯកឧត្តមបណ្ឌិត លី ឆេង ចុះសួរសុខទុក្ខបងប្អូនប្រជាជនដែលរស់នៅតាមបណ្តោយសណ្ដរស្ទឹងព្រែកត្នោត ក្នុងសង្កាត់ស្ពានថ្ម
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា រួមជាមួយអភិបាលរងរាជធានីភ្នំពេញ អញើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាជនដែលរស់នៅតាមបណ្តោយសណ្ដរស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
ជាមួយគ្នានោះ ដោយស្ថានភាពទឹកជំនន់នៅសណ្តស្ទឹងព្រែកត្នោតមានស្ថានភាពនៅទ្រឹងនៅឡើយ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដង្កោបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកដែលបានហក់ឡើងឡើងនេះ ប្រមាណជា១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារកុមារក្មេងតូចៗ និងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់ឲ្យបានគង់វង្ស ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕