ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៥៤,៦២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៦,៤០០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ អ្នកឆ្លងចំនួន ៤,២៤១,០៩០នាក់ (ស្លាប់ ១៤៣,២៧០នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៦៥,៦៧២នាក់ (ស្លាប់ ៤២,០៧៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៤២,២២៤នាក់ (ស្លាប់ ២៨,៥៧៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨៦៦,៨៦៣នាក់ (ស្លាប់ ១៨,៨៦៥នាក់), វៀតណាម ឆ្លងចំនួន ៨៩៦,១៧៤នាក់ (ស្លាប់ ២១,៨០២នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៥,៨៩៨នាក់ (ស្លាប់ ១៨,៥៨២នាក់), សិង្ហបុរី ឆ្លងចំនួន ១៧៩,០៩៥នាក់ (ស្លាប់ ៣៣៩នាក់), កម្ពុជា ឆ្លងចំនួន ១១៨,០០០នាក់ (ស្លាប់ ២,៧៥១នាក់), ទ្បាវ ឆ្លងចំនួន ៣៧,០១៨នាក់ (ស្លាប់ ៥៦នាក់) និងព្រុយណេ ឆ្លងចំនួន ១២,៥៩៥នាក់ (ស្លាប់ ៨២នាក់)៕