ឯកឧត្តម គង់ គឹមនី ជួបប្រជុំជាមួយក្រុមការងារក្រសួងកសិកម្មលើការចុះពិនិត្យការកាប់ទន្រ្ទានព្រៃយកដីក្រុមហ៊ុនដែលវិនិយោគពីរដ្ឋធ្វើកម្មសិទ្ធិខុសច្បាប់

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជួបក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាលើការងារចុះពិនិត្យ និងពន្លឿនសំណើសុំអន្តរាគមន៍ទប់ស្កាត់នូវបទល្មើសការកាប់ទន្រ្ទានព្រៃយកដីក្រុមហ៊ុនដែលវិនិយោគពីរដ្ឋមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ របស់ជនខិលខូចមួយចំនួន ដែលប្រព្រឹត្តនៅក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ស៊ីអេចភីប៊ីឌីវេឡុបមេន នាពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខធិការនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធរបស់សាលាខេត្តក្រចេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ក្រចេះ និងតំណាងក្រុមហ៊ុន ស៊ីអេចភីប៊ីឌីវេឡុបមេន រួមទាំងអាជ្ញាធរកងកម្លាំងពាក់ព័ន្ធចូលរួមផងដែរ ៕ ដោយ ៖ ស៊ាន ច័ន្ទដា