
ថៃប្រកាសរកឃើញវីរុសកូវីដពូជថ្មី Delta Plus ដែលឆ្លងខ្លាំងជាង Delta ដល់ទៅ១០ដង
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃបានប្រកាសថា ថៃបានរកឃើញវីរុសកូវីដ១៩ បម្លែងខ្លួនថ្មីពូជ Delta Plus ដែលមានសមត្ថភាពឆ្លងខ្ពស់ និងខ្លាំងជាង Delta ធម្មតាដល់ទៅ១០ភាគរយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងសុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ បាននិយាយថា វីរុសបម្លែងខ្លួនថ្មី ហើយពូជដែលត្រូវបានគេស្គាល់ថា AY.4.2 មួយនេះ ត្រូវបានរកឃើញនៅលើបុរសអាយុ៤៩ឆ្នាំម្នាក់ ដែលធ្វើការនៅស្រុក Bang Sai នៃខេត្ត អយុធ្យាកាលពីខែមុន។ លោកបញ្ជាក់ថា បុរសនោះ មិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬទៅក្រៅប្រទេសនោះទេ។
គួរបញ្ជាក់ថា មកដល់ពេលនេះ អ្នកជំងឺរូបនេះបានជាសះស្បើយហើយ ហើយករណីឆ្លងលើអ្នកពាក់ព័ន្ធនៅមិនទាន់ត្រូវបានរកឃើញនៅឡើយ៕