
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១១នាក់, ជាសះស្បើយ២៦៤នាក់, ស្លាប់៧នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១១នាក់, អ្នកជំងឺចំនួន២៦៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៧នាក់ (ក្នុងនោះ៦នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨, ១១១ ជាសះស្បើយសរុបចំនួន១១៣, ៧៩១ និងស្លាប់សរុបចំនួន ២, ៧៥៨៕