
Barca បណ្តេញលោក Koeman ចេញពីតំណែង បន្ទាប់ពីប្រកួតចាញ់យប់មិញ
អេស្ប៉ាញ ៖ លោក Ronald Koeman ត្រូវបានក្លឹប Barcelona បណ្តេញចេញពីតំណែងហើយ បន្ទាប់ពីប្រកួតចាញ់ក្រុម Rayo Vallecano ដោយលទ្ធផល ១-០ កាលពីយប់មិញ។
បុរសវ័យ៥៨ឆ្នាំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបយក្សកាតាឡានកាលពីខែសីហាឆ្នាំមុន និងបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ Copa del Rey 2020-21 ប៉ុន្តែពួកគេបានខកចិត្តនៅ La Liga និង Champions League កាលពីរដូវកាលនេះ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះជួយការលំបាលក្នុងការស្វែងរកជ័យជម្នះនៅរដូវកាលនេះដោយ Barcelona ទទួលបានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួតវគ្គចែកពូល Champions League ចំនួន៣លើករបស់ពួកគេ។
ក្រុមយក្ស La Liga បានរងបរាជ័យក្នុងផ្ទះខ្លួនឯង ២-១ ក្រោមថ្វីជើងក្រុម Real Madrid ក្នុងជំនួប El Clasico កាលពីថ្ងៃអាទិត្យ មុនពេលចាញ់ក្រុម Rayo ១-០ កាលពីថ្ងៃពុធ ហើយសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីការចាកចេញរបស់ Koeman គឺជាព្រមព្រៀងគ្នា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា”ក្លឹប FC Barcelona បានសម្រេចបណ្ដេញលោក Ronald Koeman ចេញពីតួនាទីជាគ្រូបង្វឹកហើយ។ ប្រធានក្លឹបលោក Joan Laporta បានប្រាប់គាត់អំពីការសម្រេចចិត្តបន្ទាប់ពីការបរាជ័យក្រោមថ្វីជើង Rayo Vallecano ។ Ronald Koeman នឹងនិយាយលាក្រុមនៅថ្ងៃព្រហស្បតិ៍នេះនៅ Ciutat Esportiva ។ “ក្លឹប FC Barcelona សូមថ្លែងអំណរគុណចំពោះគាត់ក្នុងការចំណាយពេលមួយរយៈជាមួយក្លឹប ហើយសូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់គាត់” ។
គួរបញ្ជក់ថា Koeman ចាកចេញពីកីឡដ្ឋាន Camp Nou បន្ទាប់ពីបានដឹកនាំការប្រកួតចំនួន៦៧ប្រកយតដោយឈ្នះ ៣៩ប្រកួត ស្មើ ១២ប្រកួត និងចាញ់ ១៦ប្រកួត។ យ៉ាងណាមិញ Barcelona ត្រូវបានគេជឿថាកំពុងពិចារណាលើការតែងតាំងអតីតខ្សែបម្រើរបស់ពួកគេ Xavi ជាអ្នកជំនួស Koeman ៕