ហ្សេលេនស្គី និងសហភាពអឺរ៉ុបពិភាក្សាអំពីជំនួយបន្ថែមទៀតសម្រាប់ទីក្រុងកៀវ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារថ្លែងថា លោកបានពិភាក្សាអំពីការបង្កើនជំនួយសម្រាប់ទីក្រុងកៀវជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូស៊ុលឡា វ៉ុន ឌឺឡេអេន។

លោក ហ្សេលេនស្គី បានបង្ហោះនៅលើ Twitter ថា ភាគីនានាបាននិយាយអំពីការបង្កើនជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម។

មេដឹកនាំអ៊ុយក្រែនក៏បាននិយាយផងដែរថា លោកបានជូនដំណឹងដល់លោក វ៉ុន ឌឺឡេអេន អំពីការផ្តល់កម្រងសំណួរដល់សហភាពអឺរ៉ុប (EU) ដែលទើបត្រូវបានបញ្ចប់ ដែលជាជំហានឆ្ពោះទៅរកសមាហរណកម្មសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។

លោកស្រី វ៉ុន ឌឺឡេអេន បានបង្ហោះសារនៅលើ Twitter ថា ក្នុងកិច្ចពិភាក្សារបស់ពួកគេ ភាគីទាំងពីរបានជជែកអំពីជំនួយហិរញ្ញវត្ថុ និងសន្តិសុខសម្រាប់ទីក្រុងកៀវ ហើយការឆ្លើយតបរបស់អ៊ុយក្រែនចំពោះកម្រងសំណួរស្តីពីសមាជិកភាពសហភាពអឺរ៉ុប។

សូមរំលឹកថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ្សេលេនស្គី បានប្រគល់កម្រងសំណួរដែលមានគោលបំណងសម្រេចបានឋានៈបេក្ខជនរបស់ប្រទេសអ៊ុយក្រែនសម្រាប់សមាជិកភាពសហភាពអឺរ៉ុបដល់ឯកអគ្គរដ្ឋទូត EU ប្រចាំប្រទេសអ៊ុយក្រែនលោក Matti Maasikas។

លោកស្រី វ៉ុន ឌឺឡេអេន ក៏បានប្រគល់កម្រងសំណួរទៅលោក ហ្សេលេនស្គី ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងកៀវ នៅថ្ងៃទី០៨ ខែមេសាផងដែរ៕