ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៩៤,៤៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,០៣៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤១,៨០៩នាក់ (ស្លាប់ ១៤៣,២៩៩នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៦៨,៨៤៩នាក់ (ស្លាប់ ៤២,៣៤៨នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៤៨,៣៧២នាក់ (ស្លាប់ ២៨,៦៧៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨៨៤,៩៧៣នាក់ (ស្លាប់ ១៩,០០៦នាក់), វៀតណាម ឆ្លងចំនួន ៩០០,៥៨៥នាក់ (ស្លាប់ ២១,៨៥៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៦,៩០១នាក់ (ស្លាប់ ១៨,៦០៣នាក់), សិង្ហបុរី ឆ្លងចំនួន ១៨៤,៤១៩នាក់ (ស្លាប់ ៣៤៩នាក់), កម្ពុជា ឆ្លងចំនួន ១១៨,១១១នាក់ (ស្លាប់ ២,៧៥៨នាក់), ទ្បាវ ឆ្លងចំនួន ៣៧,៧៥១នាក់ (ស្លាប់ ៥៩នាក់) និងព្រុយណេ ឆ្លងចំនួន ១២,៧១០នាក់ (ស្លាប់ ៨២នាក់)៕