ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៩នាក់, ជាសះស្បើយ២៧២នាក់, ស្លាប់៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៩នាក់, អ្នកជំងឺចំនួន២៧២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៨នាក់ (ក្នុងនោះ៥នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨, ២២០ ជាសះស្បើយសរុបចំនួន១១៤, ០៦៣ និងស្លាប់សរុបចំនួន ២, ៧៦៦៕