សហរដ្ឋអាមេរិកមានមនុស្ស៧៦,៣៦១នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៥៨៤នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៦,៣៦១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៨៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៥៨៧,៤៤១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦១,៨៤២នាក់ និងជាសះស្បើយឡើងសរុប ៣៦.៤៦លាននាក់៕