
ក្រុមជម្រើសជាតិកម្ពុជាឈុតធំ គ្រោងប្រកួតមិត្តភាពអន្តរជាតិនៅដើមខែមិថុនា
ថ្ងៃចេញផ្សាយៈ April 27, 2022
ភ្នំពេញ ៖ តាមការឲ្យដឹងពីមន្ត្រី FFC ថា ក្រុមជម្រើសជាតិកម្ពុជាឈុតធំ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងអំឡុងថ្ងៃ FIFA Days នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ដើម្បីត្រៀមខ្លួនប្រកួតជម្រុះក្នុងពូល AFC Asian Cup ។
យ៉ាងណាមក្ដីចំពោះសមាសភាពក្រុមដែលកម្ពុជា ត្រូវប្រកួតជាមួយមន្ត្រី FFC នៅមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ។
សូមជម្រាបថា វគ្គជម្រុះជុំចុងក្រោយជើងឯកទ្វីបអាស៊ី – AFC Asian Cup 2023 នឹងធ្វើឡើងនៅទឹកដីកណ្ដាលនាប្រទេសឥណ្ឌា ពីថ្ងៃទី០៨-១៤ ខែមិថុនា ដែលកម្ពុជា ស្ថិតនៅពូល C ជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង៕