អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៥១០លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់៦លាន២៤ម៉ឺននាក់ និងជាសះស្បើយជាង៤៦៤លាននាក់

បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១០,៨៣៧,៧៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៤៩,០១២នាក់ និងជាសះស្បើយឡើងវិញ ៤៦៤,០៤៦,៨០៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨២,៧៨៩,៧១៦នាក់ ស្លាប់ចំនួន ១,០១៩,០០៨នាក់ និងជាសះស្បើយចំនួន ៨០,៥៤៧,៤០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៦៥,៦៦៦នាក់ ស្លាប់ចំនួន ៥២២,៣៧៤នាក់ និងជាសះស្បើយ ៤២,៥២៣,៣១១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៣៧៨,០៦១នាក់ ស្លាប់ ៦៦២,៩៤១នាក់ និងជាសះស្បើយ ២៩,៤១១,៨១៣នាក់ ៕