
រុស្ស៊ីដណ្តើមកាន់កាប់ទាំងស្រុងនូវទីក្រុងមួយទៀតនៅភាគខាងត្បូងអ៊ុយក្រែន
ថ្ងៃចេញផ្សាយៈ April 27, 2022
គៀវ ៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ទាំងស្រុងលើទីក្រុង Kherson នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍។
របាយការណ៍ដដែល ដោយបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ និយាយថា ទាហានរុស្ស៊ី បានដណ្តើមយកផ្នែកខ្លះនៃទីក្រុង Zaporizhzhia និង Mykolaiv ព្រមទាំងទីក្រុង Kharkiv ផងដែរ៕