ទីតាំងសង្វៀនបញ្ជល់មាន់លួចលាក់មួយកន្លែង ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោតត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោបង្រ្កាប

ខេត្តកំពត ៖ ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង លួចលាក់ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតត្រូវបានជំនាញធ្វើការស្រាវជ្រាវ និងបង្ក្រាបដោយបានធ្វើការរុះរើ និងដុតបំផ្លាញសម្ភារ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការក្រុងបូកគោក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះ អធិការក្រុងបូកគោ ក៏សូមស្វាគមន៍ចំពោះការផ្តល់ព័ត៌មាននានា តាមរយៈប្រព័ន្ធទូរស័ព្ទប្រចាំបញ្ជាលេខ ០៧០ ៦៦៦ ២៦៣ /០៨៨ ៧៨៦ ០៨ ៨៤ ឬតាមរយៈផេកផ្លូវការ «អធិការរដ្ឋាននគរបាលក្រុងបូកគោ» ដើម្បីខាងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបូកគោធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឲ្យខាងតែបាន ដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ក្នុងក្រុងបូកគោ៕ ដោយ ៖ ទ្រី ហៀន