
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាមប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់
ថ្ងៃចេញផ្សាយៈ ខែមេសា 28, 2022
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់។
សម្តេចតេជោបានចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់ សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»៕