សម្ដេចតេជោ ស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការផ្ទេរអ្នកជំងឺ​ កូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមណ្ឌលចាក់អង្រែ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការផ្ទេរអ្នកជំងឺ​ កូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមណ្ឌលចាក់អង្រែ ដើម្បីប្រគល់ស្ដាតអូឡាំពិកឲ្យជំនាញកីឡា ធ្វើការជួសជុល និងរៀបចំទីលាន ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ការស្នើរបស់សម្តេចបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ សម្តេចថា បច្ចុប្បន្ននេះ កម្ពុជាបានកំពុងសាងសង់ មន្ទីរពេទ្យមួយ ដែលអាចទទួលអ្នកជំងឺជាង ១ម៉ឺននាក់៕