
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៤.៤៣៧ករណី និងស្លាប់១២៧នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែមេសា 28, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤.៤៣៧ករណីបន្ថែមទៀត និងស្លាប់១២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៤.៣៦០ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៧៧ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១៨,៥០៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ កូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ៤,២២៤,០០៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,២៧១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.០៣៦.៩៦៩ នាក់៕