សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែនឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលអស់អ្នកជំងឺកូវីដ-១៩ព្យាបាល

ភ្នំពេញ ៖ ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ សម្រាកព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ព្យាបាលនៅទីនោះ៕