
សហរដ្ឋអាមេរិកមានមនុស្ស ៥៧,៧៣៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១១នាក់ស្លាប់ ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ April 28, 2022
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៥៧,៧៣៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨២,៨៨៨,២៤៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០១៩,៧៧៤នាក់ និងជាសះស្បើយឡើងវិញសរុប ៨០.៥៨លាននាក់៕