
មនុស្សជិត១០នាក់ត្រូវឃុំខ្លួននៅប៉ូឡូញ ជុំវិញការប្រព្រឹត្តអំពើចារកម្មក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ថ្ងៃចេញផ្សាយៈ April 28, 2022
វ៉ារស្សាវ៉ា ៖ ជនស៊ីវិល និងជនបរទេសជាង ៧ នាក់នៅប្រទេសប៉ូឡូញ ត្រូវបានឃុំខ្លួន បន្ទាប់ពីបានប្រព្រឹត្តអំពើចារកម្ម សម្រាប់ប្រទេសរុស្ស៊ី និងបេឡារុស ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋមន្ត្រីប៉ូឡូញ។
អ្នកនាំពាក្យរដ្ឋមន្ត្រីប៉ូឡូញ លោក Stanislaw Zaryn បាន ប្រាប់ទូរទស្សន៍ប៉ូឡូញថា យើង កំពុងដោះស្រាយជាមួយនឹងការធ្វើសកម្មភាពចារកម្ម ប្រឆាំងនឹងប្រទេសប៉ូឡូញ ដោយបន្ថែមថា ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក ពលរដ្ឋប៉ូឡូញ និងជនបរទេសចំនួន៧ នាក់ ត្រូវបានឃុំខ្លួនរួចទៅហើយ ដោយសារតែធ្វើសកម្មភាពជំនួសឲ្យចារកម្មរុស្ស៊ី និងបេឡារុស កន្លងមក៕