ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៣លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៨ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លង នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣ម៉ឺននាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៣១,៥១៦នាក់ (ស្លាប់ ៤៣,០៣៤នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៥,៦៦០នាក់ (ស្លាប់ ១៥៦,១៩៩នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៤០,៣៨៣នាក់ (ស្លាប់ ៣៥,៥២៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ៤,២២៤,០០៨នាក់ (ស្លាប់ ២៨,២៧៤នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៥,០២៩នាក់ (ស្លាប់ ៦០,២១៥ នាក់), សិង្ហបុរី ឆ្លងចំនួន ១,១៩០,៨០២នាក់ (ស្លាប់ ១,៣៣៤នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៨០២នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៦,៨៨១នាក់ (ស្លាប់ ៧៣៩នាក់), ព្រុយណេ ឆ្លងចំនួន ១៤១,៥៣១នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៣៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕