ប្រមុខការទូតអាមេរិក ៖ អាមេរិកនឹងដំណើរ​ការបើក​ស្ថានទូត​នៅ​រដ្ឋធានីគៀវឡើងវិញ ក្នុង​សប្ដាហ៍​នេះ​

វ៉ាស៊ីនតោន ​៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ដំណើរ​ការបើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ នៅក្នុង​ទីក្រុង Kyiv ឱ្យបាន​លឿន ប៉ុន្តែ​ក៏​គិតគូរ​ពី​សុវត្ថិភាព​តាម​ដែល​អាចធ្វើ​ទៅបាន​ផងដែរ​។​

លោក Blinken បាន​ប្រាប់​សមាជិកសភា​អាមេរិក​ថា អ្នកការទូត​យើង​នឹង​ត្រឡប់​ទៅកាន់​អ៊ុយ​ក្រែ​ន វិញ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ស្វែងរក​ការបើក​ស្ថានទូត​ឡើងវិញ នៅក្នុង​ទីក្រុង Kyiv ។ លោកបាន​បញ្ជាក់ថា សហរដ្ឋអាមេរិក នឹង​ចាប់ផ្តើម​ប្រតិបត្តិការ ដោយ​ផ្ដើមចេញពី​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន មុនពេល​ប្រតិបត្តិការ​ចេញពី​ទីក្រុង Kyiv ៕