ខណៈនេះអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៥១១លាន៥៨ម៉ឺននាក់ ក្នុងនោះស្លាប់៦លាន២៥ម៉ឺននាក់ និងជាសះស្បើយ៤៦៥លាន២៥ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១១,៥៨២,០៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៥៣,៤៩៣នាក់ និងជាសះស្បើយឡើងវិញ ៤៦៥,២៥៨,៤៨៦នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន ៨២,៨៨៨,២៤៧នាក់ ស្លាប់ចំនួន ១,០១៩,៧៧៤នាក់ និងជាសះស្បើយចំនួន ៨០,៥៨៥,៩១៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤៣,០៦៨,៤១២ នាក់ ស្លាប់ចំនួន ៥២៣,៦៥៤នាក់ និងជាសះស្បើយ ៤២,៥២៥,៥៦៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣០,៣៩៩,០០៤នាក់ ស្លាប់ ៦៦៣,១៦៥នាក់ និងជាសះស្បើយ ២៩,៤៨០,៩៩៨នាក់ ៕