
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន៥នាក់ទៀត
ថ្ងៃចេញផ្សាយៈ April 28, 2022
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន២៩នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,២៤០នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,០២៣នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕