
ឯកសណ្ឋានថ្មីរបស់ក្រុម U-23 កម្ពុជា លេងនៅស៊ីហ្គេម
ភ្នំពេញ ៖ ក្រុមហ៊ុន FBT របស់ថៃដែលដៃឧបត្ថម្ភ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម បានបញ្ចេញនូវឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំដោយមាន២ពណ៌ សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍នេះ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ខាងលើ U23 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុម U23 ថៃ, U23 ម៉ាឡេស៊ី, U23 សិង្ហបុរី និង U23 ឡាវ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុម U23កម្ពុជា នឹងត្រូវធ្វើកា រប្រកួត បើកឆាកនាថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U23 ឡាវ (ម៉ោង ៤រសៀល) បន្ទាប់មកនៅថ្ងៃទី១១ ខែឧសភា ត្រូវជួបក្រុម U23 សិង្ហបុរី (ម៉ោង ៤រសៀល) មុនជួបក្រុម U23 ថៃ (ម៉ោង ៧យប់) នាថ្ងៃទី១៤ ខែឧសភា និងប្រកួតចុងក្រោយជួបក្រុម U23 ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោង ៤រសៀល)៕