​ឆក់​ចរន្តអគ្គិសនី​ក្នុង​ពិធី​ដង្ហែ​សាសនាមួយ​នៅ​ឥណ្ឌា​, មនុស្ស១១នាក់​ស្លា​ប់ និង​ជិត២០នាក់រ​បួ​​ស

ញូដេលី ​៖ ​យ៉ាងហោចណាស់មនុស្សចំនួន១១នាក់​បានស្លាប់ នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ក្រោយ​ឆក់​ចរន្តអគ្គិសនីអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​សាសនា ដោយ​ការ​ជិះរទេះ​សេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន RT ។​

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បានកើត​ឡើង​នៅពេលដែល​រថយន្ត​ភី​ក​អាប់ ដឹក​រូប​ព្រះ ហើយ​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស បាន​បើក​បុក​ជាមួយ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​លើ​អាកាស បាក់​ធ្លាក់​ចុះមក​ដី ដោយ​បណ្ដាល​ឲ្យ​មនុស្ស​១១នាក់​ស្លាប់ ខណៈដែល១៥នាក់​ផ្សេងទៀត ត្រូវបាន​គេ​រាយការណ៍​ថា ​រងរបួស​៕