
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៤.០៥៣ករណី និងស្លាប់១២៩នាក់ទៀត
ថ្ងៃចេញផ្សាយៈ April 29, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤.០៥៣ករណីបន្ថែមទៀតនិងស្លាប់១២៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៣.៩៧៩ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៧៤ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១៦,៧៨២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ កូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ៤,២៣៨,០៦១ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,៤០០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.០៥៣.៧៥១ នាក់៕