ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចភ្នាក់ងារគណបក្សនយោបាយតាមប្រព័ន្ធ ZOOM

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចភ្នាក់ ជូនដល់ភ្នាក់ងារគណបក្សនយោបាយទាំង៦ ស្រុក ក្រុង ទូទាំងខេត្ត តាមប្រព័ន្ធ ZOOM។

ការបើកវគ្គបណ្តោះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងឆ្ពោះទៅកាន់ការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៥ ក្នុងឆ្នាំ២០២២ខាងមុខ។ វគ្គបណ្តុះបណ្តាលនេះផងដែរ  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ គ្រូបង្គោល និងមន្រ្តីមកពីបណ្តាលក្រុង ស្រុកទាំង៦ក្នុងខេត្ត ជាច្រើនរូបទៀត៕ ដោយ ៖ ស៊ាន ច័ន្ទដា