ចិន រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥,៦៥៩នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

ប៉េកាំង ៖ គណៈកម្មការជាតិសុខាភិបាលចិន នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៦៥៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន ៥,៦៤៦ជាករណីឆ្លងក្នុងសហគមន៍ និង១៣ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

បើតាមគណៈកម្មការជាតិសុខាភិបាលចិន, ករណីឆ្លង COVID-19 មិនចេញរោគសញ្ញាចំនួន ១០,០២៩នាក់ ក៏ត្រូវបានរាយការណ៍ផងដែរកាលពី ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈអ្នកជំងឺឆ្លងមិនចេញរោគសញ្ញា ១៩៧,២១៣នាក់ កំពុងស្ថិតនៅក្រោមការតាមដានវេជ្ជសាស្ត្រ។

សូមជម្រាបថា មកទល់នឹងពេលនេះ ចិនមានអ្នកឆ្លង COVID-19 សរុបចំនួន ២១៤,២៤៣នាក់ ក្នុងនោះស្លាប់ ៤,៩៧៥នាក់៕