សមាគមអ្នកគាំទ្រសន្តិភាព ស.អ.ស.២១៩ សាខាខេត្តព្រះសីហនុនាំយកគ្រឿងឧបភោគ បរិភោគជូន លោកអ៊ុំ កែវ វាសនា ដែលមានជំងឺប្រចាំកាយ

ខេត្តព្រះសីហនុ ៖ លោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព ស.អ.ស.២១៩ សាខាខេត្តព្រះសីហនុ និងលោក យស ឬទ្ធី សមាជិកគណៈកម្មាធិការកណ្ដាល លោក សោ ចាន់ធឿន ប្រធានសាខាស្រុកព្រៃនប់ និងសមាជិកាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ត វ៉ាន់ កាម៉ុល ប្រធានសមាគម.ស.អ ស. និង ឯកឧត្តម មឿន ប៊ុនហេង អគ្គលេខាធិការ សមាគម អ្នកគាំទ្រសន្តិភាព ស.អ.ស.២១៩ បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនទៅប្រគល់ជូន លោកអ៊ុំ កែវ វាសនា អាយុ៦៥ឆ្នាំ ដែលមានជំងឺប្រចាំកាយ ស្ថិតនៅ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលមានជីវភាពខ្វះខានៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២។

អំណោយរួមមាន ៖ ១.អង្ករមួយបាវស្មើនឹង ៥០ គីឡូ, ២.ទឹកសុទ្ធ ១កេស, ៣.មី ១ កេស, ៤.ត្រីខ ១ យួរ, ៥.ទឹកស៊ីអ៊ីវ ១យួរ, ៦.ទឹកត្រី ១យួរ, ៧.ស្ករស ១ គីឡូ, ៩.ប្រេងឆា ១ដប, ៩.ម៉ាស់ ១ប្រអប់, ១០.ទឹកដោះឆៅ ១យួរ, ១១.ប៊ីចេង ១គឺឡូ, ១២.អំបិល.១គឺឡូ និងខីតមួយកញ្ចប់មានដូចជា( ភួយ១ .ខ្នោយ១.មុង១.កន្ទេល១ និងអាវសាច់ក្រណាត់ដៃវែងចំនួន ៦អាវ) និងថវិកា១០០.០០០រៀលផងដែរ៕ ដោយ ៖ ទឹង សុភាព