សហរដ្ឋអាមេរិកមានមនុស្ស ៥៥,៦៩២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ២៤៧នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៥៥,៦៩២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨២,៩៥៤,៧៦៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០២០,១៥៩នាក់ និងជាសះស្បើយឡើងវិញសរុប ៨០.៦២លាននាក់៕