
ទេសភាពបៃតងស្រស់ត្រកាល ជុំវិញបរិវេណប្រាសាទព្រហ្មកិល
ថ្ងៃចេញផ្សាយៈ ខែតុលា 28, 2021
ខេត្តសៀមរាប ៖ បច្ចុប្បន្ននេះ បរិវេណជុំវិញប្រាសាទព្រហ្មកិល បានប្រែមុខមាត់ថ្មី ក្រោយពីអាជ្ញាធរជាតិអប្សរា រៀបចំដាំស្មៅ ផ្កា កាត់គ្រីមែកឈើ ដកហូតរុក្ខជាតិដែលមិនចាំបាច់ និងរៀបចំឱ្យមានសណ្តាប់ ដោយមានការថែទាំជាប្រចាំ។
ការកែលម្អនេះ បានលើកតម្លៃប្រាសាទបុរាណ ធ្វើយ៉ាងណាឱ្យបរិវេណជុំវិញប្រាសាទព្រហ្មកិលនេះមានទេសភាពល្អ និងសោភ័ណភាពបៃតងស្រស់បំព្រង មានភាពទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងអ្នកដំណើរដែលឆ្លងកាត់ទីនេះ។
ពិសេសបច្ចុប្បន្ន ប្រាសាទព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យសម័យអង្គរ កំពុងទទួលបានការជួសជុល ហើយក្រោយពេលប្រាសាទបុរាណមួយនេះ ត្រូវបានជួសជុលរួចរាល់ នឹងរឹតតែលើកសោភ័ណភាពប្រណីតមួយកម្រិតថែមទៀត៕