កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមេសា

ភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៣២,៥៤៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៩៣,៤៣៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៣,៧៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៦,១០២នាក់
៤៖ អាយុ៥ឆ្នាំ ៣៩០,០៨៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៥៩,១៨៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន ៨,៤៩៥,៩៩៣នាក់ និងដូសទី៤ ចំនួន ១,៦០៤,១៧៣នាក់៕