សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៥១៧ករណី ក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៥១៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីពុំបានរាយការណ៍ពីករណីស្លាប់ថ្មីនោះទេ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៩៥,៧៦៧ករណី ក្នុងនោះស្លាប់ ១,៣៣៤នាក់៕