
Rangnick ចូលកាន់តំណែងគ្រូក្រុមជម្រើសជាតិអូទ្រីស ក្រោយចប់កិច្ចការងារនៅ Man United
ថ្ងៃចេញផ្សាយៈ ខែមេសា 30, 2022
បរទេស ៖ អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United លោក Ralf Rangnick ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិប្រទេសអូទ្រីសជាផ្លូវការហើយ កាលពីយប់មិញ។
គ្រូបង្វឹកវ័យ៦៣ឆ្នាំរូបនេះនឹងចូលកាន់តំណែងជាផ្លូវការនៅអូទ្រីសនៅចុងខែឧសភា ដោយយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្រុមជម្រើសជាតិ ក្រោយបញ្ចប់ការងារនៅក្លឹប Man Utd។
យ៉ាងណាមិញលោកនឹងទទួលការបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិខាងលើដោយស្វ័យប្រវត្តិរយៈពេល ២ឆ្នាំបន្ថែមទៀត ប្រសិនបើលោកដឹកនាំក្រុមនេះជាប់ទៅប្រកួត EURO 2024 ។
ទោះបែបនេះក្ដីសម្រាប់រដូវកាលក្រោយលោកក៏មានតួនាទីជាអ្នកប្រឹក្សារបស់ក្រុមបិសាចក្រហមផងដែរ ខណៈលោក Erik Ten Hag នឹងមកជំនួសតួនាទីលោកជាអ្នកចាត់ការថ្មី៕