
Zelenskyy ថា ស្ថានភាពនៅភាគខាងកើតកំពុងពិបាកខ្លាំង ខណរុស្ស៊ីបង្កើនការវាយលុក
ថ្ងៃចេញផ្សាយៈ ខែមេសា 30, 2022
គៀវ ៖ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថា មកដល់ពេលនេះស្ថានភាព នៅតំបន់ Kharkiv និង Donbas គឺកំពុងពិបាកខ្លាំង ស្របពេលមានការវាយប្រហាររបស់រុស្ស៊ី ជាបន្តបន្ទាប់។
លោក Zelenskyy បាននិយាយថា ស្ថានភាពនៅតំបន់ Kharkiv មានការលំបាកខ្លាំង ខណរុស្ស៊ី កំពុងបង្កើនការវាយលុកជាបន្តបន្ទាប់លើតំបន់នេះ។ លោកថា ការទម្លាក់គ្រាប់បែកដ៏ឃោរឃៅឥតឈប់ឈរ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅដ្ឋានអ៊ុយក្រែន បញ្ជាក់ថា រុស្ស៊ី ចង់ធ្វើឱ្យទឹកដីនេះគ្មានមនុស្សរស់នៅ។ ហេតុដូច្នេះហើយបានជាការការពារទឹកដីរបស់យើង និងប្រជាជនយើង គឺជាការប្រយុទ្ធដើម្បីជីវិតរបស់យើងទាំងអស់គ្នា៕