គោ០៧ក្បាល ដើរឆ្លងថ្នល់ត្រូវរថយន្តដឹកកម្មករបុកងាប់នៅហ្នឹងកន្លែង

ខេត្តស្វាយរៀង ៖ សត្វគោញីឈ្មោលចំនួន៧ក្បាលបានងាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ខណៈហ្វូងសត្វគោទាំងនោះបានដើរឆ្លងថ្នល់ហើយក៏ត្រូវរថយន្តដឹកកម្មកររោងចក្របើកបុកទាំងកំរោល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ១៥ និង៣៥ នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីរថយន្តបុកគោលើផ្លូវជាតិលេខ០១Km ១២៧/១២៨ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់ សង្ឃ័រ  ក្រុង ស្វាយរៀងខេត្តស្វាយរៀង ។

ប្រភពដដែលបានឲ្យដឹងថាៈ រថយន្ដបង្កម៉ាក្ស HYUNDAI ពណ៏ លឿងខ្ចី-ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ  ៣E ៥៣២៨ បើកបរដោយឈ្មោះ សេង វិទ្យា ភេទ ប្រុស អាយុ ២៩ មុខរបរ បើកបរ រស់នៅភូមិ រកា ឃុំ ដូនស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង  បើកបរពីកើតទៅលិច អ្នកបើកបរគ្មានរបួស រថយន្ត ខូចខាតធ្ងន់ ។ ចំណែកគោ០៧ក្បាល ញី០៦ ឈ្មោល ០១ ដើរឆ្លងផ្លូវពីជើងទៅត្បូង ងាប់នៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសត្វគោទាំង៧ក្បាលនោះត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងយកទៅរក្សាទុកដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕