គ្រិះបរិស័ទ្ធនៅខេត្តមណ្ឌលគិរីផ្ទះការតវ៉ា ខណៈដីសម្រាប់សាងសង់ព្រះវិហារត្រូវបានប្រធានអង្គការកុមារកំព្រា នៃសន្យាដំណឹងល្អទាំងបួនប្រកាសលក់

ខេត្តមណ្ឌលគិរី ៖ ប្រធានអង្គការកុមាកំព្រានៃសេចក្តីសង្ឃឹម ប្រកាសលក់ដីព្រះវិហារនៅគ្រប់ទីកន្លែង ខណៈដែលគ្រិះបរិស័ទ្ធនៅខេត្តមណ្ឌលគិរីកំពុងតវ៉ា ព្រមទាំងស្នើឲ្យអ្នកកាសែតផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យគ្រិះបរិស័ទ្ធទូទាំងពិភពលោកបានជ្រាបថា ប្រាក់ដង្វាយ ដែលពួកគាត់បានឧបត្ថម្ភមកប្រទេសកម្ពុជាសម្រាប់ទិញដីធ្វើការសាងសង់ព្រះវិហារនោះត្រូវបានប្រធានអង្គការកុមារកំព្រា នៃសន្យាដំណឹងល្អទាំងបួនលក់អស់បណ្តើរៗហើយ។

លោក ទូច ស៊ីនឿន ជាគ្រូគង្វាលប្រចាំព្រះវិហារចំការតែឱ្យដឹងថា អ្នកដឹកនាំសាសនា នៃអង្គការកុមាកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួន ស៊ូ មន្ថា បានលក់ដីរបស់ព្រះនៅភូមិចំការតែ អស់ជាងពាក់កណ្តាល ដោយមិនបានប្រាប់និងពិភាក្សាជាមួយក្រុមជំនុំដែលគ្រឹះបរិស័ទ្ធនៅទីនោះឡើយ  ដោយលួចលក់ស្ងាត់ៗ លក់អោយឈ្មួញដីរួចហើយបាន ប្រាប់សមាជិកនៃក្រុមជំនុំដែលកំពុងអាស្រ័យផលនៅដីនោះ ។ គ្រូគង្វាល លោក ទូច ស៊ីនឿនបន្តទៀតថា ដីព្រះវិហាររបស់សាសនា នៃអង្គការកុមាកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួន នៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី មានទំហុំសរុបជាង១០០០០ម៉ែត្រការ៉េ ត្រូវបានលោកស្រី ស៊ូ មន្ថា ជាប្រធានអង្គការកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន លួចធ្វើប្លង់ ដោយពុះជាពីរ មួយប្លង់ សម្រាប់សង់ព្រះវិហារ  ក្បាលដីលេខ ៣០៩ ទំហុំ ២៩៤១ម៉ែត្រការ៉េ និង មួយប្លង់ទៀត ក្បាលដីលេខ ៣១០ ទំហំ ៨៦៣៣ម៉ែត្រការ៉េ ហើយដាក់ឈ្មោះ ម្ចាស់កម្មសិទ្ធរបស់ ឈ្មោះ ស៊ូ មន្ថា ទាំងពីរកន្លែង។ បច្ចប្បន្នបុគ្គល ស៊ូ មន្ថា បានលក់ដីរបស់ព្រះវិហារអស់ជាង៨ពាន់ម៉ែត្រការ៉េហើយ ដោយមិនបានប្រាប់ក្រុមជំនុំនោះឡើយ។

លោកបន្តថា មូលហេតុដែលក្រុមជំនុំស្មគ្រចិត្តអោយលោកស្រី ស៊ូ មន្ថា ឈរឈ្មោះជាម្ចាស់កម្មសិទ្ធដីទាំងពីរប្លង់នេះ ដោយសារក្រុមជំនុំជឿរទុកចិត្ត លើលោកស្រីស៊ូ មន្ថា ពីព្រោះគាត់ជាជនជាតិបរទេស មិនមានសិទ្ធក្នុងការលក់ដូរដី ដោយសេចក្តីទុកចិត្តទាំងអស់នេះហើយ បានធ្វើឱ្យក្រុមជំនុំនៅក្រុងសែនមនោរម្យ យល់ព្រមអោយលោកស្រី ស៊ូ មន្ថា ធ្វើប្លង់ដោយដាក់ឈ្មោះរបស់គាត់ម្នាក់ឯង បន្ទាប់ពីដីឡើងថ្លៃ លោក ស្រី ស៊ូ មន្ថា បានធ្វើសកម្មភាពលក់ដីស្ទើរគ្រប់ទីកន្លែងដែលជាដីព្រះវិហារសាសនាគ្រីស្ទានទូរទាំងខេត្តមណ្ឌលគិរី  ក្រោមហេតុផល ប្រមូលលុយជួយដល់កុមារកំព្រារ។នាពេលបច្ចុប្បន្ន ក្រុមជំនុំទាំងអស់នៅក្រុងសែនមនោរម្យនិងទូរទាំងខេត្តមណ្ឌលគិរី កើតទុក្ខមិនសុខចិត្ត ព្រមទាំងនាំគ្នាផ្តិតមេដៃ ធ្វើការតវ៉ា មិនអោយប្រធានអង្គរូបនោះលក់ដីដែលជាទីគោរពបូជាបែបសាសនា ជាដីសមូហភាពរបស់សហគមន៍របស់ពួកគាត់នេះជាដាច់ខាត់ ដោយពួកគាត់លើឡើងថា ទីតាំងនេះដីនេះជាកន្លែងសាសនា មានថ្នូរខ្មោចរបស់ក្រុមជំនុំ និងជាវិហារ ជាកន្លែងថ្វាយបង្គំព្រះរបស់គ្រិះបរិស័ទ្ធជំនាន់ក្រោយៗបន្តទៀត ពួកគាត់ទទូចសុំការអន្តរាគមន៍ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីពិនិត្យនិងរកយុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នាដែលជាក្រុមជំនុំជាគ្រឹះបរិស័ទ្ធ កំពុងរងភាពអយុត្តិធម៌ ព្រះតែការជឿរទុកចិត្តមេដឹកនាំសាសនារបស់ខ្លួន៕ ដោយ ៖ ផល្លិត ហៅបូរ៉ា