សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញពិនិត្យសុខភាពនៅប្រទេសបារាំង រយៈពេល១សប្តាហ៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នឹងអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព រយៈពេល ០១សប្តាហ៍។ នេះបើតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការអញ្ជើញទៅពិនិត្យសុខភាពនេះ ធ្វើឡើងតាមការតម្រូវរបស់វេជ្ជបណ្ឌិតនៅប្រទេសបារាំង និងដោយបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបានអញ្ជើញ ពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែសីហា-កញ្ញា ឆ្នាំ២០២១ កន្លងទៅ៕