រុស្ស៊ី បើក​ការវាយប្រហារ​ភ្លាមៗ លើ​រោងចក្រ​ដែក Azovstal ក្រោយ​ប្រតិបត្តិ​ការជម្លៀស​ជន​ស៊ីវិល​បញ្ចប់

គៀវ​ ៖ មេបញ្ជាការ​កងពលតូច​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​លោក Denys Shlega បាន​និយាយនៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា ការបាញ់​ផ្លោង​ត្រូវបាន​បន្ត​ភ្លាមៗ លើ​រោងចក្រ​ដែក Azovstal ក្នុង​ទីក្រុង Mariupol នៅពេលដែល​ក្រុម​ជួយសង្គ្រោះ​បានបញ្ចប់​ប្រតិបត្តិ​ការជម្លៀស​ជន​ស៊ីវិល​។​

លោក Shlega បន្តថា យ៉ាងហោចណាស់​គឺ​ត្រូវការ​មួយ​ជុំ​បន្ថែមទៀត ដើម្បី​ជម្លៀស​ជន​ស៊ីវិល ចេញពី​រោងចក្រ​នេះ​ឲ្យ​អស់​។​ លោកបញ្ជាក់ថា កុមារ​តូចៗ រាប់សិប​នាក់ កំពុងស្ថិត​ក្នុង​លេនដ្ឋាន​ខាងក្រោម​រោងចក្រ​ឧស្សាហ​កម្មនេះ ក៏ដូចជា​ជន​ស៊ីវិល​រាប់រយ​នាក់ រួមទាំង​ទាហាន​ជិត ៥០០ នាក់​ដែល​រងរបួស និង​សាកសព​ជាច្រើន​នាក់​ទៀតផង​ដែរ​៕