អ៊ុយ​ក្រែ​នងាកទៅពឹង​ចិនឲ្យ​ជួយ​ពិភាក្សា​ជាមួយ​រុស្ស៊ីជុំវិញ​បទ​ឈប់​បាញ់​

គៀវ​ ៖ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​និយាយថា ទីក្រុងគៀវកំពុង​ពិនិត្យ​ពី​លទ្ធភាព​សុំ​ការទទួលបាន​ការធានា​សន្តិសុខ​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) រួមទាំង​ប្រទេស​ចិនផងដែរ ។​

លោក Kuleba បាន​និយាយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ចិន Xinhua ថា ការធានា​សន្តិសុខ​នៅក្នុង​ទីក្រុង Budapest កន្លង​ទៅបាន​បរាជ័យ​ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន ។

លោក Kuleba បាន​បញ្ជាក់ថា សន្តិសុខ​នៅ​អឺរ៉ុប​ទាំងមូល​នឹង​ប្រសើរឡើងនៅពេលដែល​រុស្ស៊ី ដកទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។​ លោក​សង្កត់ធ្ងន់ថា ទីក្រុង គៀវ ក៏​កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការទទួលបាន​ការធានា​សន្តិសុខ​ពី​សមាជិក​អចិន្ត្រៃយ៍​របស់ UNSC និង​ប្រទេស​មហាអំណាច​ផ្សេងទៀត រួមទាំង​ប្រទេស​ចិន ផងដែរ ដោយ​បន្ថែមថា​កំពុង​ពឹង​ទីក្រុង​ប៉េកាំង ឲ្យ​ពិភាក្សា​ជាមួយ​រុស្ស៊ី ជុំវិញ​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​៕