ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៤លាននាក់ ក្នុងនោះ ក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៨ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៥៣,៥២៦នាក់ (ស្លាប់ ៤៣,០៤២នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៧,០៤០នាក់ (ស្លាប់ ១៥៦,២៧៣នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៤៩,៥០៧នាក់ (ស្លាប់ ៣៥,៥៥០ក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,២៧១,៨១៥នាក់ (ស្លាប់ ២៨,៧០៤នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៥,៨៩៥នាក់ (ស្លាប់ ៦០,៣៩៧ នាក់), សិង្ហបុរី ឆ្លងចំនួន ១,១៩៩,៦៤០នាក់ (ស្លាប់ ១,៣៣៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៩០០នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៧,៧១៤នាក់ (ស្លាប់ ៧៤៤នាក់), ព្រុយណេ ឆ្លងចំនួន ១៤១,៩១១នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៥២នាក់ (ស្លាប់ ៣,០៥៦នាក់)៕