ខណៈនេះ អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៥១៣លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់៦លាន២៦ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១៣,៥៩៣,១៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៦១,៧២៧នាក់ និងជាសះស្បើយឡើងវិញ ៤៦៧,៨០៨,២៧២នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកឆ្លង ចំនួន ៨៣,០៨៣,៤២៥នាក់ ស្លាប់ចំនួន ១,០២០,៨៥៤នាក់ និងជាសះស្បើយចំនួន ៨០,៧១៩,៩២៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤៣,០៨២,៥០២ នាក់ ស្លាប់ចំនួន ៥២៣,៨៤៣នាក់ និងជាសះស្បើយ ៤២,៥៣៦,២៥៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣០,៤៥៤,៤៩០នាក់ ស្លាប់ ៦៦៣,៥៦៧នាក់ និងជាសះស្បើយ ២៩,៥៣៣,០៣៩នាក់ ៕