
ប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ
ថ្ងៃចេញផ្សាយៈ May 2, 2022
កៀវ ៖ ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងសាំង និងផលិតផលឥន្ធនៈដទៃទៀតកាន់តែធ្ងន់ធ្ងរ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីដែលអូសបន្លាយពេលយូរ។
ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើរោងចក្រចម្រាញ់ប្រេងមួយនៅភាគកណ្តាលអ៊ុយក្រែនកាលពីខែមុន គឺនៅពីក្រោយការខ្វះខាតនេះ។ រោងចក្រចម្រាញ់ប្រេង ដែលជារោងចក្រដ៏ធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន បានឈប់ដំណើរការចាប់តាំងពីពេលនោះមក។
ដោយឡែក ការឡើងថ្លៃនៃការនាំចូលប្រេងឥន្ធនៈពីអឺរ៉ុបក៏បានបន្ថែមការលំបាកផងដែរ៕