សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ។

ជំនួបតាមប្រព័ន្ធវីដេអូជាលើកទី២ សម្រាប់ឆ្នាំ២០២២ រវាងសម្តេចតេជោ និងលោក មីន អោងឡាំង មិនទាន់បានបញ្ជាក់ពីគោលបំណង និងរបៀបវារៈ ដែលលើកមកជជែកនៅឡើយនោះទេ។ លទ្ធផលនៃជំនួបនឹងត្រូវផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា៕