
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៤៣២ករណីទៀត និងស្លាប់១៥នាក់ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍
ថ្ងៃចេញផ្សាយៈ ខែតុលា 29, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,៤៣២ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៥នាក់បន្ថែមទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃម្សិលមិញ គឺមានការថយចុះបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញដែលមានចំនួនឆ្លងថ្មីរហូតដល់ ៥,៣២៤ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ចំនួន ១៨៧,៨៥១ និងស្លាប់សរុបចំនួន៣៦៤នាក់ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕