វ៉ាក់សាំងជាជំនួយរបស់អាមេរិក តាមរយៈយន្ដការកូវ៉ាក់ ជិត២លានដូស បានមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ វ៉ាក់សាំងប្រភេទ Pfizer ចំនួន១,៩៩៩,៥៣០ដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា។ ការមកដល់នៃវ៉ាក់សាំងប្រភេទ Pfizer ជាជំនួយរបស់អាមេរិកនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានអញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ៕