សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបន្តមានការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យ ខណៈដែលវិស័យផ្សេងទៀតផ្អាក

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តមានការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យ ដើម្បីបំពេញតម្រូវការរបស់សង្គមមិនអាចខ្វះបាន ខណៈដែលវិស័យផ្សេងៗទៀតបានផ្អាកក្នុងការជ្រើសរើសបុគ្គលិក-មន្ត្រីមួយរយៈពេល៕