U-23 កម្ពុជា ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ផ្លូវការ​ចូលរួម​ស៊ី​ហ្គេម​នៅ​វៀតណាម​

ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ២០​នាក់​ចុងក្រោយ​សម្រាប់​វិញ្ញ​សា​ប្រកួត​កីឡាបាល់ទាត់​បុរស​អាយុ​ក្រោម ២៣​ឆ្នាំ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​កីឡាករ​ដែល​ជម្រុះ​ចេញពី​បញ្ជី U-23 កម្ពុជា​រួមមាន ​៖ កីឡាករ នុ​ន ណាត (​អង្គ​រថា​យ​ហ្គឺ​រ​), ចាន់ សា​រ៉ា​ពេជ្រ​, វឿន វ៉ា និង ស រតនា (​ព្រៃវែង​), ភេ​ម តៅ​សិញ (​ណាហ្គា​វើ​លដ៍​), ឈឿង វិ​ស៊ី​នុ (​អគ្គិសនី​កម្ពុជា​) ។​

កម្ពុជាត្រូវប្រកួតបើកឆាកដំបូង ជាមួយក្រុម U23 ឡាវ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ។ យុទ្ធនាការនេះ ក្រុម U23 កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។

​សូមជម្រាបថា U-23 កម្ពុជា នឹង​ចាក​ចេញពី​កម្ពុជា ទៅ​វៀតណាម នៅ​ថ្ងៃទី​០៤ ឧសភា ស្អែក​នេះ​៕