UN បង្ហាញ​តួលេខ​សរុប​ចុងក្រោយ​នៃ​ចំនួន​ជន​ស៊ីវិល​អ៊ុយ​ក្រែ​នដែល​ស្លា​​ប់

ហ្សឺ​ណែវ ​៖ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (OHCHR) បាន​បញ្ជាក់ថា ចំនួន​ជន​ស៊ីវិល​ដែល​ស្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ មក​មាន​លើសពី ៣.០០០ នាក់​។​

OHCHR បានបញ្ជាក់ កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នកស្លាប់​សរុប​មាន​ចំនួន ៣,១៥៣នាក់មកទល់ពេលនេះ​ដែល​កើនឡើង​ចំនួន ២៥៤ នាក់ កាលពី​ថ្ងៃ​សុក្រ ដោយ​បន្ថែមថា ចំនួន​អ្នកស្លាប់​ពិតប្រាកដ​ទំនងជា​ខ្ពស់ជាង​នេះ​។​

ការិយាល័យ​សិទ្ធិមនុស្ស​ដដែល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​សម្លាប់ ដោយសារ​អាវុធជាតិផ្ទុះ​ដែល​ប៉ះពាល់​យ៉ាង​ទូលំទូលាយ ដូចជា​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​ការវាយប្រហារ​តាម​អាកាស ដោយ​មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ​ឡើយ​៕